ស្រុកកោះកុង ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កាយ សំរួម អតីតប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដែលប្រព្រឹត្តនៅវត្តព្រែកស្វាយ ។
សមាសភាពចូលរួមមាន ៖ សមាជិកក្រុមប្រឹក្សា អភិបាលរង អធិការ អធិការង កងរាជអាវុធហត្ថ នាយក នាយករង ប្រធាន អនុប្រធានការិយាល័យ មន្ត្រីចំណុះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង៤ ។





