នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងឧត្ដមសេនីយ៍ត្រី អេម សារ៉ាវុធ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាប្រធានក្រុមទី១។
កិច្ចប្រជុំនេះ មានការអញ្ជើញ លោកវរសេនីយ៍ នាយការិយាល័យ នាយកដ្ឋានពាក់ព័ន្ធ នៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងទទួលផែនពាក់ព័ន្ធ លោក-លោកស្រី នាយការិយាល័យ លោកអធិការ អធិការរងក្រុងស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៩ ឃុំសង្កាត់។
ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦






















































