នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០:៣០ នាទីព្រឹក ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល អមដំណើរដោយ ឯកឧត្តមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល លោកអភិបាលនៃគណៈអភិបាលស្រុក លោកអធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រែអំបិល អញ្ជើញចុះជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនកម្លាំងប្រជាការពារក្នុងឃុំជីខលើ ចំនួន ០៤ភូមិ ស្មើនឹង ៥៤កំផ្លេរ និងមានការចូលរួមពី លោកមេឃុំជីខលើ ក្រុមប្រឹក្សាឃុំ នាយកប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំ និងមេភូមិ អនុភូមិទាំង ៤ភូមិនៃឃុំ ព្រមទាំងប្រជាការពារក្នុងឃុំជីខលើ ស្ថិតនៅសាលាឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ ឯកឧត្តមប្រធានក៏បានឧបត្ថម្ភជូន៖
+រដ្ឋបាលឃុំជីខលើនូវ ថវិកាចំនួន ៤០០,០០០រៀល
+ប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំជីខលើនូវ កុំព្យូទ័រ ០១ឈុត និងម៉ាស៊ីនព្រីន ០១គ្រឿង និងថវិកា ១០០,០០០រៀល
+ប្រជាការពារក្នុងមួយភូមិចំនួន ១០០,០០០រៀល។