លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្រ្តីរាជការសាលាស្រុក បានចូលរួមបាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃនៅ វត្តពុទ្ធជ័យសិរីបុព្វតារាម (ហៅ វត្តស្ទឹងពង្រូស) ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។








