/ / /

លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្តនិងសហការីបានចូលរួមសម្របសម្រួល ក្នុងពិធីដង្ហែទៀនព្រះវស្សា​និងគ្រឿងឧបភោគបរិភោគ សំពត់ងូតទឹកភ្លៀង ចង្ហាន់បិណ្ឌបាត និងចតុបច្ច័យ ដែលជាសទ្ធាជ្រះថ្លាឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត និងស្វាមី វេរថ្វាយប្រគេន ព្រះរតនត្រៃ ក្នុងពុទ្ធសីមាវត្តអម្ពទ្យារាម

លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្តនិងសហការីបានចូលរួមសម្របសម្រួល ក្នុងពិធីដង្ហែទៀនព្រះវស្សា ព.ស.២៥៧០ គ.ស.២០២៦ គ្រឿងឧបភោគបរិភោគ សំពត់ងូតទឹកភ្លៀង ចង្ហាន់បិណ្ឌបាត និងចតុបច្ច័យ ដែលជាសទ្ធាជ្រះថ្លាឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត និងស្វាមី វេរថ្វាយប្រគេន ព្រះរតនត្រៃ ក្នុងពុទ្ធសីមាវត្តអម្ពទិយារាម ។

ដោយមាន អញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សា លោក.លោកស្រី ប្រធានមន្ទីរអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង​ពុទ្ធបរិស័ទ ។

នៅទីបញ្ចប់កម្មវិធី មានការលើកយកនូវមហាកុសលផលបុណ្យកើតពីពុទបូជា ធម្មបូជា និងសង្ឃបូជា ឧទ្ទិសថ្វាយប្រគេននិងជូន ចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយ សម្ដេច ព្រះរាជាគណៈ ព្រគ្រូឋានានុក្រម ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ព្រះភិក្ខុ សាមណេរ អតិតព្រះមហាក្សត្រ មហាក្សត្រយានី ព្រះរាជវង្សានុវង្ស បុព្វការីជន មន្រ្តីរាជការ វិរៈជនអ្នកស្នេហាជាតិ វិរៈកងទ័ព នាយទាហានពលទាហាន នគបាលជាតិ ជាដើម សូមបានបដិសន្ធិវិញ្ញាណក្នុងសុគតិភព ។

ក្នុងនោះដែ ព្រះករុណាព្រះសង្ឃ ក៏សូមសូត្រធម៌ជូនពរជ័យសិរីមង្គល ជូនដល់កងទ័ពដែលបាននឹងកំពង់ឈរជើងការពារតាមបន្ទាត់ព្រំដែន សូមឱ្យទទួលបានជោគជ័យ សុខភាពល្អ បរិបូរដោយកម្លាំងក្លាំខ្លា ឈ្នះអស់សត្រូវ គ្រប់ទិទី ៕

ថ្ងៃសុក្រ ២ រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣១ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • រដ្ឋបាលស្រុកគិរីសាគរ/
    31/07/2026

    រដ្ឋបាលឃុំកោះស្ដេច បាន​ចុះពិនិត្យមើលពីស្ថានភាពធាតុអាកាសនៅក្នុងឃុំកោះស្ដេច​ ដោយឃេីញថាមានភ្លៀងធ្លាក់ខ្លាំង មានរលក លាយឡំខ្យល់កន្រ្ដាក់ និងបានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ សូមឱ្យមានការប្រុងប្រយត្ន័ខ្ពស់​ ថែរក្សាទ្រព្យសម្បត្តិ និងជៀសវាងប្រពន្ធ័អគ្គិសនី(ភ្លើង)​ កុមារតូចៗព្រមទាំងប្រជានេសាទ នឹងអ្នកធ្វើដំណើរតាមទឹកមានការប្រុងប្រយត្ន័ខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/07/2026

    លោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកបូទុមសាគរ បានចូលរួម សិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

  • រដ្ឋបាលស្រុកស្រែអំបិល/
    31/07/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ចាត់លោក តេង នាវ នាយករងរដ្ឋបាលសាលាស្រុក លោក ជីប គឹមសាយ ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងលោក ថាំង ធួន អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួម វគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា និងសមភាពយេនឌ័រ ក្នុងក្របខណ្ឌគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • ហេង គីមឆន/
    31/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្តាប់បងប្អូនប្រជាពលរដ្ឋ ជាក្រុមតវ៉ាដីធ្លី ហៅក្រុម១៩៧ គ្រួសារ ក្នុងបំណងជម្រុញតាមដាន ញាត្តិ ដែលគាត់បានដាក់ជូនមកសាលាខេត្តកោះកុង កាលពីខែកញ្ញា ឆ្នាំ២០២៥

  • រដ្ឋបាលស្រុកស្រែអំបិល/
    31/07/2026

    លោកវរសេនីត្រី សឿង ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្វាយ បានបញ្ចុះកម្លាំង ប៉ុស្តិ៍​២នាក់ ចុះសួរ​សុខ​ទទុក្ខប្រជាពលរដ្ឋ