មន្ទីរបរិស្ថានខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការកត់ត្រា និងស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ ការសំអាងភស្តុតាង និងបទល្មើសសម្អាតប្រាក់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ថៃ ចន្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោក ជិន ថាវរ៉ូ ប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង។ ក្នុងឱកាសនោះ លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើបទបង្ហាញអំពីបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្សមកពីខេត្តចំនួន៧ និងអ្នកចូលរួមសរុបចំនួន ៤៣នាក់។
ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦







