/ / /

ពិធីផ្តល់អំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ សរុបចំនួន ៧៦ គ្រួសារ រស់នៅ ភូមិចាំយាម ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា រួមដំណើរជាមួយសមាជិក សមាជិកាអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ សរុបចំនួន ៧៦គ្រួសារ រស់នៅ ភូមិចាំយាម ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោក លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានោះផងដែរ លោក ប្រាក់ វិចិត្រ ប្រធាគណៈកម្មាធិការអនុសាខា និងក្រុមការងារក៏បានអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលអនុសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២០ គក្រ គ្រឿងឧបភោគបរិភោគ ១កញ្ចប់ ទឹកសុទ្ធ២យួរ ដូចៗគ្នា ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន