លោក សុខ ភិរម្យ អភិបាលស្រុក លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក ដឹកនាំមន្រ្តីរាជការសាលាស្រុក លោកមេឃុំទួលគគីរ និងលោកមេភូមិតាចាត បាននាំយកនូវទេយ្យទាន បច្ច័យ និងទៀនព្រះវស្សា អមដំណើលោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ដង្ហែទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង្គចាំព្រះវស្សា នៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត) និងវត្តចាស់ (លើភ្នំ) ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ។
ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក
































