លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំការងារចុះផ្សាព្វផ្សាយបទបញ្ជាលេខ៖០២.បប របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សាព្វផ្សាយអប់រំសុខភាព ស្តីពីជំងឺគ្រុនឈាម បន្ទប់សុខភាព តាមបណ្តាលគ្រឹះស្ថានសិក្សា នៅសាលាបឋមសិក្សាស្មាច់មានជ័យ សាលាបឋមសិក្សារស្មីសាមគ្គី(ហៅសាលាភូមិ៤) និងអនុវិទ្យាល័យដងទង់ វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ប្រភព៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕












































