/ / /

កិច្ចប្រជុំត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ការិយាល័យ​គ្រប់គ្រង​តំបន់ឆ្នេរ​តាម​បែប​សមាហរណកម្ម នៃ​រដ្ឋបាល​ខេត្ត​កោះកុង

សាលា​ខេត្ត​កោះកុង​៖ លោក អ៊ុក ភ័ក្ត្រា អភិបាល​រង​នៃ​គណៈអភិបាល​ខេត្ត​កោះកុង និង​ជា​ប្រធាន​ក្រុម​ការងារ​ការិយាល័យ​​គ្រប់គ្រង​តំបន់​ឆ្នេរ​តាម​បែប​សមាហរណកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក​ ដែល​មាន​របៀបវារៈ​ធំ​ៗ​ចំនួន​ ៤ ដូច​ខាងក្រោម៖

  • សេចក្តី​ព្រាង​របាយការណ៍សកម្មភាព​របស់​ការិយាល័យ​គ្រប់គ្រង​តំបន់ឆ្នេរ​តាម​បែប​សមាហរណកម្ម (២០១៦-២០១៩)
  • សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​តំបន់​ឆ្នេរ​ខេត្ត​កោះកុង (Coastal Strategy)
  • សេចក្តី​ព្រាង​របាយការណ៍​ស្ថានភាព​តំបន់ឆ្នេរ​ខេត្តកោះកុង (State of the Coast reporting)
  • សេចក្តី​សម្រេច​រួម​ស្តីពី​ការ​ប្រតិភូកម្ម​ការ​អនុវត្ត​សកម្មភាព​ញែក និង​ប្រមូល​សំរាម​តាម​បែប​សហគមន៍ នៅចំណុច​ផ្លូវ​ភ្លោះ ​ភូមិ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង

លោក អ៊ុក ភ័ក្ត្រា ក៏​បាន​ថ្លែង​សរសើរ​ចំពោះ​ការងារ​គ្រប់គ្រង​តំបន់​ឆ្នេរ​តាម​បែប​សមាហរណកម្ម​នេះ មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​ទាក់​ទាញ​នូវ​គម្រោង​ផ្នែក​បរិស្ថាន និង​ការ​ពង្រឹង​សមត្ថភាព​របស់​មន្ត្រី​បាន​យ៉ាង​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​បាន​សំណូមពរ​ឱ្យ​មន្ត្រី​រាជការ​យើង​ខិតខំ​ព្យាយាម​បំពេញ​ការងារ​ ដើម្បី​ការ​រីកចម្រើន​របស់​ខេត្ត​ទាំង​អស់​គ្នា៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងជំងឺអេដស៍ខេត្តកោះកុងសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុងប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    23/09/2026

    លោកស្រី ហេង សុភី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី៣ អាណត្តិទី៤ ប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    23/09/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធាន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/09/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សារបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦