ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ តាមការណែនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំនូវការផ្ដាំផ្ញើរ សួរសុខទុក្ខពីលោកជំទាវ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ពយើងចំនួនពីររូប ដែលភរិយារបស់លោកបានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ តែងតែគិតគូរ យកចិត្តទុកដាក់ដល់វីរកងទ័ព ព្រមទាំងក្រុមគ្រួសារជានិច្ច។





