/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យឬស្សីជ្រុំ និងអនុវិទ្យាល័យថ្មដូនពៅ

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យឬស្សីជ្រុំ២៤នាក់ និងអនុវិទ្យាល័យថ្មដូនពៅ១៥នាក់ សរុបចំនួន ៣៩នាក់ ស្រី២១នាក់ ស្ថិតនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាព លោក ឡុច ភិរ័ក្ស នាយករងសាខា តំណាងឱ្យ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា លោកនាយកសាលា និងទីប្រឹក្សាយុវជន សរុបចំនួន ៤៥ក់ ស្រី ២១នាក់។

ជាកិច្ចចាប់ផ្តើម លោក ឡុច ភិរ័ក្ស នាយករងសាខាបានឡើងធ្វើបទបង្ហាញ ស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ យុវជនកាកបាទក្រហមកម្ពុជាថ្មី ក្នុងគោលបំណង ផ្តល់ការយល់ដឹង អំពី ប្រវត្តិនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម សមាសភាគរបស់ចលនាអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ៧ ប្រការ និង បដិរូបសញ្ញា ។ ម្យ៉ាងទៀត​ក៏​ជា​ការ​ជ្រើស រើស​​បំពេញបន្ថែម​យុវជន​កាកបាទក្រហមកម្ពុជា នៅ​គ្រប់​គ្រឹះស្ថានសិក្សា ដែល​ត្រូវ​បាន​បញ្ចប់​កា​សិក្សា​នៅ​តាម​វិទ្យាល័យ ហើយ​ការ​បំពាក់​កន្សែង​យុវជន​កាកបាទក្រហមនាពេលនេះ ក៏ជាការបំពេញបន្ថែមនៅតាមវិទ្យាល័យគោលដៅ របស់សាខាផងដែរ ។

បន្ទាប់ពីត្រូវបានបំពាក់កន្សែងរួចហើយតំណាងយុវជនកាកបាទក្រហម បានប្តេជ្ញាចិត្ត ដូចតទៅ៖

១៖ ប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកប ដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
២៖ ខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤ របស់កាកបាទក្រហមកម្ពុជា
៣៖ ពង្រឹងចំណងសាមគ្គីភាពរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងសាលា

៤/ ធ្វើជាកូនល្អ សិស្សល្អ យុវជនល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

៥/ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សានុសិស្ស នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ដូចភ្លៀងរលឹម។

៦/ សូមយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនជាមុន និងកុមារកំព្រា ជនពិការ ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

៧/ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

៨/ ពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នក

ចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្សានុសិស្ស មិត្តភក្តិ និងយុវជនកក្រក នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍នានា។

៩/ សូមបន្ដចែករំលែកនូវអំពើល្អរបស់ខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ការស្អប់ខ្ពើមជនទីទ័លក្រ ភាពក្រីក្រក្នុងសង្គមជាតិយើង។

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    21/07/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ កិច្ចការនារីខេត្ត និងប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន ព្រមទាំងមន្ត្រីចំនួន ២រូប បានរៀបចំកិច្ចប្រជុំ គាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការ បញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) ក្រុង ស្រុក និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំ សង្កាត់ ស្តីពី “ការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង ស្រុក” ក្នុងគោលបំណង ដើម្បីជួយជំរុញ ដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្នុងការអនុវត្តមុខងារ និងតួនាទី អោយឆ្លើយតប នឹងតម្រូវការស្រ្តី និងកុមារ នៅក្នុងមូលដ្ឋាន នៅសាលាស្រុកបូទុមសាគរ ខេត្តកោះកុង ។

  • ហេង គីមឆន/
    21/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ Say No to Fake News នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    21/07/2026

    លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិប៉ាក់ខ្លង១ សហការជាមួយមន្រ្តីការិ.ដ.ន.ស.ភ ស្រុក ចុះពិនិត្យការវាស់វែងផ្លូវបេតុង ១ខ្សែ និងកំណត់អ័ក្សផ្លូវ ដែលមានប្រវែង ៤០០ម៉ែត្រ គាំទ្រដោយថវិការបស់រដ្ឋបាលខេត្តកោះកុង នៅចំណុចក្រោយសាលារៀនបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនប៉ាក់ខ្លង ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    21/07/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមក្នុងកម្ម វិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ Say No to Fake News នៅវិទ្យាល័យហ៊ុនសែនចាំយាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/07/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/07/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន