រដ្ឋបាលឃុំកោះស្ដេច
លោក ស៊ន ស្រិញ មេឃុំកោះស្ដេច បានដឹកនាំមេភូមិពាមកាយ អនុភូមិ និងប្រជាការពារ ចុះសួរសុខទុក្ខ និងនាំយកអង្ករ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនប្រជាពលរដ្ឋចាស់ជរា និងក្រីក្រចំនួន ០៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ០១បាវ ទម្ងន់២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥មុឺនរៀល ស្ថិតនៅភូមិ ពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ៕
ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
July 20, 2026





