លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំ លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ លោក នួន នឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ ស្មៀនឃុំ និងជំនួយការឃុំទាំង២ ចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ដើម្បីជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួន ព្រមទាំងពិនិត្យមើលការងារផ្ដល់សេវានៃយន្ដការច្រកចេញចូលតែមួយ នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦








