/ / /

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ២រូប អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការប្រមូលធាតុចូលរៀបចំសេចក្តីព្រាងឯកសារណែនាំបច្ចេកទេស សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃផែនការនៅថ្នាក់ក្រោមជាតិ

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ២រូប អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការប្រមូលធាតុចូលរៀបចំសេចក្តីព្រាងឯកសារណែនាំបច្ចេកទេស សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក អ៊ុង យ៉ាន អគ្គនាយករងនៃអគ្គនាយកដ្ឋានផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ នឹងមន្ទីរផែនការរាជធានី ខេត្ត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តពោធិ៍សាត់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង សំដៅប្រមូលនូវគំនិត ទស្សនៈយោបល់ និងអនុសាសន៍នានា ប្រកបដោយបទពិសោធន៍ច្បាស់លាស់លើការងាររៀបចំផែនការ សម្រាប់ជាមូលដ្ឋានដល់ការរៀបចំឯកសារណែនាំបច្ចេកទេសក្នុងការតាមដាន និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការនៅថ្នាក់ក្រោមជាតិធានាឱ្យមានភាពប្រទាក់ក្រឡា និងមានសង្គតិភាពគ្នា។

ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    16/07/2026

    លោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤

  • រដ្ឋបាលស្រុកថ្មបាំង/
    16/07/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីការធ្វើបច្ចុប្បន្នភាព អំពីបែបបទនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាល

  • រដ្ឋបាលស្រុកថ្មបាំង/
    16/07/2026

    លោក វ៉ាន់ សុខ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថ្មបាំង និងលោកអនុប្រធសនការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញចូលរួមក្នុងយុទ្ធនាការដាក់អាបែត និងអប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាម

  • រដ្ឋបាលស្រុកថ្មបាំង/
    16/07/2026

    លោក ទុំ នី អភិបាលស្ដីទីស្រុកថ្មបាំង បានសហការនឹងមណ្ឌលសុខភាពឫស្សីជ្រុំ ធ្វើយុទ្ធនាការដាក់អាបែត និងអប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាម

  • ហេង គីមឆន/
    16/07/2026

    របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    16/07/2026

    លោក ហាក់ ឡេង អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្គាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)