កោះកុង ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមយុទ្ធនាការចុះដាក់ថ្នាំអាបែត បាញ់ថ្នាំសម្លាប់មូស និងអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាម ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍នានា ទូទាំងខេត្តកោះកុង ។








