ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំក្រុមការងារ បន្តប្រគល់បដា ខិត្តប័ណ្ណផ្សព្វផ្សាយពីជំងឺគ្រុនឈាមដល់មូលដ្ឋានសុខាភិបាល និងរៀបចំម៉ាសុីនបាញ់មូស ឧបករណ៍បំពងសម្លេង ចងបដាអប់រំ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦






