លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត អញ្ជើញក្នុងពិធីផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីកម្មចេក នៅស្រុកថ្មបាំង ខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក និងទីប្រឹក្សាកម្មវិធី ASPIRE ដែលបានខិតខំ ក្នុងការរួមចំណែកជម្រុញវិស័យកសិកម្ម ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរជាលំដាប់។ ពិធីប្រគល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្ម ក្នុងស្រុកថ្មបាំងនាពេលនេះ គឺចង់ឲ្យកសិករប្រើប្រាស់សម្ភារកសិកម្ម ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គាំទ្រដល់សមាជិកបណ្តុំអាជីវកម្មកសិកម្មឲ្យបន្តនិរន្តរភាព និងបង្កើនផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ ក៏ដូចជាតម្រូវការទីផ្សារ ធានាសន្តិសុខស្បៀង និងរក្សាបាននូវប្រាក់ចំណូល ក្នុងបរិបទ Covid-១៩ ផងដែរ។