/ / /

មន្ទីរធម្មការ និងសាសនាខេត្តកោះកុង​ បានសហការ ជាមួយសាលាគណ នៃគណ:ធម្មយុត្តិកនិកាយ​ រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រារព្ធទិវាមនុស្សចាស់​ នៅវត្តទេពនិមិត្ត​ ហៅវត្តថ្មី​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

មន្ទីរធម្មការ និងសាសនាខេត្តកោះកុង​ បានសហការ ជាមួយសាលាគណ នៃគណ:ធម្មយុត្តិកនិកាយ​ រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រារព្ធទិវាមនុស្សចាស់​ នៅវត្តទេពនិមិត្ត​ ហៅវត្តថ្មី​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ដែលមានអ្នកចូលរួមប្រមាណ៤០នាក់។

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងបានលើកឡើងថា មនុស្សវ័យចាស់គឺជាវ័យត្រូវការយកចិត្តទុកដាក់ពីការថែទាំរក្សាពីមនុស្សវ័យក្មេង នៅពេលដែលជរាធ្វើអ្វីមិនកើត។ លោកបានបន្តថា មនុស្សចាស់គឺមានអារម្មណ៍ថាឯកា ហើយចង់តែអោយមនុស្សវ័យក្មេងមកសួរសុខទុក្ខឈឺឆ្អាលថែរក្សាណាស់ និងមនុស្សចាស់ជាមនុស្សគំរូដល់ក្មេងៗជំនាន់ក្រោយ។

លោកប្រធានមន្ទីរ បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ព្រះគ្រូកុម្ភបវរមុនី​ វង្ស​ ពិជ័យ​ ព្រះមេគណស្តីទីនៃគណៈធម្មយុត្តិកនិកាយ​ និងព្រះគ្រូ​ ម៉ុន​ ឌឺន​ ព្រះគ្រូចៅអធិការវត្តពាមក្រសោប​ ដែលផ្តល់នូវអំណោយមួយចំនួនដល់ចាស់ក្នុងទិវាមនុស្សចាស់នេះ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/04/2026

    លោកឧត្ដមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី និងភរិយា ព្រមទាំងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញទស្សនាការសម្តែង របាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០

  • ហេង គីមឆន/
    11/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ត្នសិរីវិសុទ្ធា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

  • ហេង គីមឆន/
    11/04/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ជូនយោធភូមិភាគ​ទី​៣

  • ហេង គីមឆន/
    11/04/2026

    លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ និងលោកអាចារ្យ ១រូប ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ និងផ្ដល់ឱវាទដល់ជនជាប់ឃុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋ​ស័ក ព.ស.២៥៧០

  • មន្ទីរធម្មការ និងសាសនា/
    11/04/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្តកោះកុង​ និងមន្ត្រីក្រោមឱវាទ​ ផ្ញេីសារគោរជូនពរ​ លោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងស្វាមីព្រមទាំងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦​

  • ហេង គីមឆន/
    11/04/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី វង្សវិស្សុត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ