/ / /

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង និងយោធិនសោធននិវត្ត ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង និងយោធិនសោធននិវត្ត ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )។

ពិធីនេះផងដែរប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ-នាយរងការិយាល័យនិងជំនួយការ មេបញ្ជាការកងអនុសេនាធំចល័តនិងសមាជិក សរុបចំនួន ១១៨នាក់ ក្នុងនោះ យោធិនសោធននិវត្តន៍ និងគ្រួសារចំនួន១១នាក់ និងយុទ្ធមិត្ត១៩៧៨ចំនួន០៥នាក់(នាយទាហាន ចំនួន៩៣នាក់ នាយទាហានរងចំនួន២៥នាក់)នារីចំនួន០៦នាក់។

ក្នុងឱកាសសំណេះសំណាលជាមួយនិវត្តជន លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនយោធិនសោធននិវត្តន៍ និងគ្រួសារទាំង១៦នាក់ ក្នុងម្នាក់ៗទទួលបាន ÷
១.អង្ករ ចំនួន ០១ ការុង = ២២គីឡូក្រាម
២.ទឹកក្រូច ចំនួន០១ កេស
៣.ត្រីខកំប៉ុង ចំនួន ០១យួរ
៤.ទឹកសុទ្ធ ចំនួន ០១ កេស
៥.មុី ចំនួន ០២ កេស
៦.ថវិកា ចំនួន ១០០,០០០រៀល  ផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឲ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងបន្តថា ការចុះជួយ និងសួរសុខទុក្ខមិនចំពោះ តែយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/07/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចុះពិនិត្យការផ្ដល់សេវាសារធារណៈរបស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងបានណែនាំក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋអោយបានល្អ មានភាពរស់រាយរាក់ទាក់ តម្លាភាព និងសម្របសម្រួលបងប្អូនប្រជាពលរដ្ឋដែលមកពីឆ្ងាយឱ្យបានឆាប់រហ័ស ដើម្បីគាត់ប្រើប្រាស់ក្នុងការចាំបាច់ជាក់ស្ដែង

  • ហេង គីមឆន/
    15/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យកម្ពស់ទឹក ស្ថានភាពទឹកភ្លៀង នៅព្រែកតាតៃ ព្រែកត្រពាំងរូង និងព្រែកតាចាន់ ក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    15/07/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យ ពិភាក្សា និងកែតម្រូវគម្រោងផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និងនិតិវិធីបច្ចេកទេសផែនការថវិកា របស់រដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    15/07/2026

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកលោក សុខ ភិរម្យ អភិបាលស្រុក លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋ និងប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្ដីពី «ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom Meeting)

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/07/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោកចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោកអភិបាលរងស្រុក លោកសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក និងប្រធានការិយាល័យពាក់ព័ន្ធ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្ដីពី«ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom Meeting)នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។