រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសំណេះសំណាល​ និងផ្តល់អំណោយដល់រដ្ឋបាលឃុំកោះស្តេច

ថ្ងៃទី០៤​ ចែវិច្ឆិកា​ ឆ្នាំ២០២០​ លោក ចេង មុនីរិទ្ធ អភិបាលស្រុក​ បានអញ្ជេីញចូលរួមកិច្ចប្រជុំសំណេះសំណាល​ ​និងផ្តល់អំណោយដល់រដ្ឋបាលឃុំកោះស្តេច សម្រាប់ចែកជូនប្រជាពលរដ្ឋ​ ​ ក្នុងអំឡុងពេលប៉ះពាល់ដោយសារ​ជំងឺកូវីដ-១៩ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឡាយ​ ព្រហស្ថ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឥត​ សារ៉ាត់​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុុកគិរីសាគរ ដោយមានការចូលរួមពី​ លោកនាយករដ្ឋបាល​ លោកកងកម្លាំងប្រដាប់អាវុធទាំងបី​ កងកម្លាំងជេីងទឹក លោកមេឃុំកោះស្តេច លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សា និងប្រជាការពារភូមិ​ នៅសាល ប្រជុំសាលាស្រុក។ ឆ្លៀតឱកាសនេះ​ ឯកឧត្តម​ លោកអភិបាលស្រុក​ និងលោក​ លោកស្រី​ បានអញ្ជេីញចុះពិនិត្យ​ទីតាំងចាក់សំរាម​ ដេីម្បីត្រៀមរៀបផែនការត្រៀ​ម​ សាងសង់​ ឡដុតសំរាម​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

អត្ថបទទាក់ទង