លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្តីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងស្វែងរុករកប្រេង និងឧស្មន័នៅដែនគោក(ដំណាក់កាលខួង)នៅប្លុក៨ (ខេត្តព្រះសីហនុ ចំនួន ២រណ្តៅ, ខេត្តកោះកុង ១រណ្តៅ និងខេត្តកំពង់ស្ពឺ១រណ្តៅ) ដោយក្រុមហ៊ុន EnnerCam Resous Co.Ltd(ប្រទេសកាណាដា) នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
កិច្ចប្រជុំខាងលើទទួលបានលទ្ធផលដូចខាងក្រោម :
១-ក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍បន្ថែម(ទីតាំង រៀបចំរបងការដ្ឋាន ជីកប្រឡាយជុំវិញដី បញ្ជាក់ពីចំនួនការប្រើសារធាតុគីមីតាមរណ្តៅនីមួយៗ និងការប្រើប្រាស់ទឹក)
២-បញ្ជាក់ចម្ងាយពីសាលារៀន និងផ្ទះប្រជាពលរដ្ឋ
៣-បញ្ចូលបន្ថែមផែនការ ការពារបរិស្ថានមុនពេលបើកការដ្ឋាន និងក្រោយការបិទការដ្ឋាន
៤-ក្រុមហ៊ុនត្រូវដោះស្រាយផលប៉ះពាល់ដីធ្លី ឱ្យបានរួចរាល់មុនអនុវត្តគម្រោង
៥-ក្រុមហ៊ុនត្រូវផ្សព្វផ្សាយពីគម្រោងឱ្យបានទូលំទូលាយ
៦-ក្រុមហ៊ុនត្រូវវិភាគសាធាតុដែលខួងចេញមក។
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦









