រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដោយមានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត លោក លោកស្រីសមាជិក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក ប្រធានក្រុមប្រឹក្សាឃុំស្រែអំបិល សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
……………………….
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦






















