/ / /

លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង

លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តកោះកុង ក្រោមការផ្តួចផ្តើម និងដឹកនាំរបស់ក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។
ក្នុងមតិបើកកម្មវិធី លោក អ៊ូច ទូច បានលើកឡើងថា យុទ្ធនាការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស អំពីការប្រើប្រាស់ព័ត៌មាន និងបណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។ លោកបានសម្តែងការកោតសរសើរចំពោះក្រសួងព័ត៌មាន មន្ទីរព័ត៌មានខេត្តកោះកុង មន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការរៀបចំយុទ្ធនាការដ៏មានអត្ថន័យនេះ។
លោកបានបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមបានផ្តល់ភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ការសិក្សាស្រាវជ្រាវ និងការទំនាក់ទំនង។ ទន្ទឹមនឹងនេះ ក៏មានការរីករាលដាលយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងក្លាយ ព័ត៌មានបំភាន់ ព័ត៌មានបំផ្លើស និងពាក្យចចាមអារ៉ាម ដែលអាចបង្កឱ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់សន្តិសុខសង្គម សាមគ្គីភាព និងទំនុកចិត្តរបស់សាធារណជន ប្រសិនបើមិនមានការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់។
លោកបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ឪពុកម្តាយ អាណាព្យាបាល និងប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមពីគ្រប់ភាគីនឹងជួយបង្កើតបរិយាកាសព័ត៌មានប្រកបដោយគុណភាព តម្លាភាព និងទំនុកចិត្ត។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យអភិវឌ្ឍសមត្ថភាពអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល ដោយត្រូវចេះស្វែងរក វិភាគ វាយតម្លៃ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងជឿ ឬចែករំលែកទៅកាន់អ្នកដទៃ។ លោកបានសង្កត់ធ្ងន់ថា យុវជនមិនត្រឹមតែជាអ្នកទទួលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកផលិត និងផ្សព្វផ្សាយព័ត៌មានផងដែរ ដូច្នេះត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយមានសីលធម៌ និងការទទួលខុសត្រូវខ្ពស់។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង លោក អ៊ូច ទូច បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ និងប្តេជ្ញាបន្តសហការជាមួយក្រសួងព័ត៌មាន មន្ទីរព័ត៌មានខេត្តកោះកុង មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ដើម្បីពង្រឹងការផ្សព្វផ្សាយការយល់ដឹងអំពីការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។
ជាទីបញ្ចប់ លោកបានអំពាវនាវដល់យុវជន និងសិស្សានុសិស្សទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ «មុននឹងជឿ ត្រូវគិត មុននឹងចែករំលែក ត្រូវផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយ ត្រូវទទួលខុសត្រូវ» ដើម្បីរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ កសាងវប្បធម៌ប្រើប្រាស់ព័ត៌មានប្រកបដោយគុណភាព និងចូលរួមកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព ទំនុកចិត្ត និងការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង