សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០លោក លី ឌី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ សហការជាមួយ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពប៉ាក់ខ្លង បានចុះសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូនចំនួន០១នាក់ ឈ្មោះ គង់ ផាន់សមុត អាយុ៣៣ឆ្នាំ មានកូន០៦នាក់ក្នុងបន្ទុក រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
នាឱកាសនោះក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖
អង្ករ ២៥ គ.ក មីម៉ាម៉ា ០១កេស ទឹកសុទ្ធ០១កេស គ្រឿងឧបភោគបរិភោគ០១កញ្ខប់ និងថវិកា១០០.០០០រៀល ។