/ / /

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនវីរកងទ័ព ដែលមកសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តាមការណែនាំ​ និងចង្អុលបង្ហាញពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខ​ និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនវីរកងទ័ព ដែលមកសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។
ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ទាំងអស់​ ព្រមទាំងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តទាំងអស់​ តែងតែគិតគូរ​ យកចិត្តទុកដាក់​ដល់វីរកងទ័ព​យើង ព្រមទាំងក្រុមគ្រួសារជានិច្ច​ ជាពិសេស​មន្ទីរពេទ្យផ្ដល់ការព្យាបាលជូនដោយឥតគិតថ្លៃ​ឡើយ។

អត្ថបទផ្សេងទៀត

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    10/07/2026

    តាមការចាត់តាំងរបស់លោកប្រធានមន្ទីរ លោក ថុន នាថរិទ្ធី មន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមក្នុង «សិក្ខាសាលាក្រោមប្រធានបទ “តស់!ចាប់យកឌីជីថល!” » ក្រោមអធិបតីភាព លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកស្រីបណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    10/07/2026

    មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី-ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧

  • រដ្ឋបាលស្រុកកោះកុង/
    10/07/2026

    លោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំយុវជន និងកីឡា បានដឹកនាំបុគ្គលិកការិយាល័យ រៀបចំវគ្គបំប៉ន ដល់លោកនាយក លោកគ្រូ អ្នកគ្រូ ស្ដីពីការបង្រៀនស្របតាមសមត្ថភាពសិស្ស

  • រដ្ឋបាលស្រុកកោះកុង/
    10/07/2026

    លោក ហួត សារឹម អភិបាលរងស្រុកកោះកុង​ អញ្ជើញ​ជាអធិបតី​កិច្ចប្រជុំផ្សព្វផ្សាយក្រមបរិស្ថាន និងធនធានធម្មជាតិ

  • រដ្ឋបាលស្រុកកោះកុង/
    10/07/2026

    លោក សាង ស៊ីណេត អភិបាលរងស្រុកកោះកុង​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង 

  • ហេង គីមឆន/
    09/07/2026

    លោកស្រី ពៅ សុផាន់នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោកប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាក្រោមប្រធានបទ “តស់!ចាប់យកឌីជីថល!” »