លោកស្រី ម៉េង ប៊ុណ្ណារី សមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងលោកចៅសង្កាត់ដងទង់ និងជំនួយការហិរញ្ញវត្ថុសង្កាត់ បានអញ្ជើញចូលរួម ក្នុង កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសរៀបចំការគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៧ រៀបចំឡើងដោយ ក្រុមការងារអគ្គនាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង។
វេលាម៉ោង ២៖០០នាទីរសៀល
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់





