កោះកុង ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមសិក្ខាសាលាស្ដីពី “តស់! ចាប់យកឌីជីថល! Enterprises Go Digital -EGD” ដើម្បីអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ជំរុញការចាប់យកឌីជីថល និងបង្កើនសមត្ថភាពឌីជីថល ជូនដល់សហគ្រាសគ្រប់កម្រិតរួមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ក្រោមអធិបតីភាពលោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត នៅសណ្ឋាគារអាស៊ាន កោះកុង ។















