/ / /

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញអមដំណើរ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកកញ្ចប់អាហារនិងគ្រឿងឧបភោគ ជូនប្រជាពលរដ្ឋចំនួន ២២៥គ្រួសារ

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញអមដំណើរ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញចូលរួមពិធីចែកកញ្ចប់អាហារនិងគ្រឿងឧបភោគ ជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២២៥គ្រួសារ ដោយក្នុងនោះ ក្រុងខេមរភូមិន្ទចំនួន ១៤៩គ្រួសារ និងស្រុកមណ្ឌលសីមា ចំនួន៧៦គ្រួសារ។ អំណោយក្នុងមួយគ្រួសាររួមមាន អង្ករ ២៥គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកត្រី ១ដប ប្រេងឆា១ដប មី១០កញ្ចប់។ ទីតាំង នៅក្នុងអនុវិទ្យាល័យដងទង់ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

វេលាម៉ោង ៨៖០០នាទីព្រឹក

ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

#ប្រភពរដ្ឋបាលសង្កាត់ដងទង់

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»

  • មន្ទីរធម្មការ និងសាសនា/
    28/07/2026

    កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលើវិស័យពាហិរសាសនា និងលើកទិសដៅការងារអនុវត្តបន្ត ក្នុងខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/07/2026

    លោក គង់ ចន្ទថុល្ល ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោក ផេង ផល អភិបាលស្តីទីស្រុកថ្មបាំង អញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូររវាងរដ្ឋាភិបាល និងអង្គការសង្គមសុីវិល

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោកស្រី ជា ស៊ីណា តំណាងលោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណ:សង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា