លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យជូនគ្រួសារសពឈ្មោះ កៅ ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ កាលពីវេលាម៉ោង ១០៖៤០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ ដោយឃើញថាស្ថានភាពគ្រួសារនៃសពមានជីវភាពក្រីក្រ លោក ចៅសង្កាត់បានគៀងគរសប្បុរសជន ជំនួយជាក្ដារមឈូស និងបច្ច័យសរុបចំនួន ៧០០,០០០រៀល (ប្រាំពីររយពាន់ រៀលគត់) រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
គេហដ្ឋាននៃសពស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់






