ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចុះពិនិត្យស្ថានភាពនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖៦ កក្កដា ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង និងអនុវិទ្យាល័យជាស៊ីម ស្មាច់មានជ័យ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦នេះ ក្នុងខេត្តកោះកុងមាន ចំនួនបេក្ខជនក្នុងបញ្ជីសរុប៖ ១៤៧៣នាក់ស្រី ៧៨៣នាក់ ចំនួនមណ្ឌលប្រឡង៖៣២ ចំនួនបន្ទប់:៧៦












