/ / /

រដ្ឋបាលឃុំកោះស្ដេច ចុះធ្វើការស្វែងរកករណីកម្មករទូកនេសាទ(ទូកអូស) បានធ្លាក់ទឹកបាត់ខ្លួន កាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹក នៅចំណុចក្រៅកោះស្មាច់ ប្រហែល ០២ គីឡូម៉ែត្រពីកោះ ស្ថិតក្នុងភូមិកោះស្តេច

តាមការចាត់តាំងពីលោក ស៊ន ស្រិញ មេឃុំកោះស្ដេច លោក ហាស់ ហាន អនុភូមិកោះស្ដេច បានដឹកនាំសមាជិកគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច ចូលរួមសហការជាមួយប្រជាការពារភូមិ មន្រ្តីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលកោះស្ដេច និងប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះស្មាច់ ចុះធ្វើការស្វែងរកករណីកម្មករ ទូកនេសាទ(ទូកអូស) បានធ្លាក់ទឹកបាត់ខ្លួន កាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹក នៅចំណុចក្រៅកោះស្មាច់ ប្រហែល ០២ គីឡូម៉ែត្រពីកោះ ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ ជនរងគ្រោះ ឈ្មោះ សឿន សុខណេង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមការបំភ្លឺ របស់ឈ្មោះ ឡាត ប៊ុច ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទូក និងតៃកុងទូក (ត្រូវជាឪពុកបង្កើតជនរងគ្រោះ) មានទីលំនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា មូលហេតុ : ពេលទូកកំពុងតែអូសមង ជនរងគ្រោះ ឃើញ ប៊ីដុងជ័រ អណ្តែតទឹក ក៏បានទៅឈរនៅគែមទូកហើយឈោងដៃទៅរកចាប់ប៊ីដុង បានបូតដៃធ្លាក់ទឹក ដោយជនរងគ្រោះមិនចេះហែលទឹកបណ្តាលឲ្យលិចបាត់តែម្តង ។
បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍ព្រំដែនទឹកកោះស្មាច់ និងទូកនេសាទនៅក្បែរនោះកំពុងជួយស្វែងរកជនរងគ្រោះបន្ត។

រដ្ឋបាលឃុំកោះស្ដេច

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមសាឍ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
July 2, 2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    02/07/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងារអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចូលរួមប្រជុំ ពិភាក្សា សម្រុះសម្រួលផ្សះផ្សាវិវាទ

  • រដ្ឋបាលស្រុកស្រែអំបិល/
    02/07/2026

    លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសតែងតាំងគណៈអ៉ីម៊ាំ ខេត្តកោះកុង

  • ហេង គីមឆន/
    02/07/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង អមដោយប្រធាន​ការិយាល័យ​ជំនាញមន្ទីរ​ពីររូប​ សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងខេមរភូមិន្ទ​ សង្កាត់ស្មាច់មានជ័យ​ ភូមិ២​ និងក្រុមហ៊ុន​ បានផ្សព្វផ្សាយសេចក្តីជូនដំណឹង

  • ហេង គីមឆន/
    02/07/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ខេត្តកោះកុងឆ្នាំ២០២៦

  • មន្ទីរធម្មការ និងសាសនា/
    02/07/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាបានអញ្ជេីញជាគណៈអធិបតីក្នុង​ពិធីប្រកាសតែងតាំងគណៈអុីម៉ំាខេត្តកោះកុងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង

  • ហេង គីមឆន/
    02/07/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ ញ៉ែម សុខ័ន្ធី នាយកទីចាត់ការសុខាភិបាលអគ្គបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារសុខាភិបាលចុះសម្របសម្រួលការងារជំនាញនៅតាមបណ្តាអង្គភាពជួរមុខក្នុងយោធភូមិភាគទី៣