លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានសហការជាមួយកាកបាទក្រហមឃុំប៉ាក់ខ្លង ដឹកនាំសមាជិក ចុះចែកអំណោយដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ រស់នៅក្នុងឃុំប៉ាក់ខ្លង ។ អំណោយរបស់អនុសាខាដែលទទួលបានក្នុងមួយគ្រួសារ ដូចជា÷ អង្ករ២០គក គ្រឿងឧបភោគបរិភោគ១កញ្ចប់ ទឹកសុទ្ធ២យួរ និងថវិការបស់កាកបាទក្រហមឃុំប៉ាក់ខ្លង ចំនួន ៥០,០០០រៀល ។
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័កព.ស ២៥៧០
ត្រូវនឹងថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៦
វេលាម៉ោង៣:០០នាទីរសៀល









