ស្រុកកោះកុង ៖ ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្ដិទី៤ ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីពិនិត្យ និងអនុម័តលើការងារសំខាន់ៗមួយចំនួន និងកិច្ចការអនុវត្តបន្តរបស់រដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង
សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំទាំង៤។









