កញ្ញា គ្រុយ លីផេង អនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច» ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រនៅថ្នាក់ក្រោមជាតិក្នុងវិស័យទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងសិក្ខាកាមសរុបចំនួន៧០នាក់។
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦




