រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះគ្រូទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងព្រះគ្រូព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ព្រមទាំងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និមន្ត និងអញ្ជើញចូលរួមពិធីសូត្រមន្ត បុណ្យកឋិនទាន វត្តពោធិ៍បឹង និងវត្តស្រង់សត្វ

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក ព្រះគ្រូទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងព្រះគ្រូព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ និងជាព្រះគ្រូចៅអធិការវត្តអង្គរភ្នំខ្លុង ព្រមទាំងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល រួមទាំងព្រះសង្ឃមកពីវត្តអង្គរភ្នំខ្លុង វត្តរស្មីសាមគ្គីគីរីទ័ពជាង មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងពុទ្ធបរិស័ទក្នុងស្រុកស្រែអំបិល បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បុណ្យកឋិនទាន នៅវត្ត ចំនួន ០២វត្ត គឺ វត្តពោធិ៍បឹង (ហៅវត្តឆាយរាប) និងវត្តស្រង់សត្វ (ហៅវត្តកំលត) ដែលស្ថិតនៅតំបន់ដាច់ស្រយាល ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

អត្ថបទទាក់ទង