…………………………..…………………
លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំសាមញ្ញ លើក ទី៤៩ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងបីភូមិ ប្រធានប៉ុស្ដិ៍សុខភាព នាយកសាលាបឋមសិក្សាពាមកាយ នាយិកាសាលាបឋមសិក្សាតានី មន្រ្ដីកសិកម្មឃុំ បុគ្គលិកគ្រប់គ្រងករណីសកម្មប្រចាំការមណ្ឌលសុខភាពភ្ញីមាស CPN ខេត្ដកោះកុង និងតំណាងប្រជាពលរដ្ឋ ។ ក្នុងនោះក៏មានការអញ្ជើញពីលោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាសមាជិកក្រុមការងារស្រុកចុះជួយឃុំភ្ញីមាស។
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦
៣/. ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែមិថុនា ឆ្នាំ២០២៦
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៥/. ពិភាក្សាលើបញ្ហាផ្សេងៗ និងរកដំណោះស្រាយ
…………………………….…………
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៧០
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
JUNE 25,2026






