មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីរៀបចំផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាពលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីតំណាងរដ្ឋបាលក្រុងខេមរភូមិន្ទ និងអ្នកវិនិយោគផ្សារដងទង់ និងក្រុមការងារនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង។




