លោកឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការរង ផែនការងារសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ទោស្នងការខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ និងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមហ៊ុននានាក្នុងវិស័យល្បែងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ទីតាំង៖ នៅអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦




