មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកោះកុង ២រូប បានចូលរួមវគ្គសិក្ខាសាលាស្ដីពី’’វិធីសាស្ត្រនៃការវិភាគ និងចងក្រងសូចនាករស្តិតិសុខាភិបាលដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធីSPSS’’ក្រោមអធិបតីភាព លោក ជា ចាន់តុលា អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ
+គោលបំណង: ផ្ដល់ជូនឲ្យមន្ត្រីមកពីបណ្ដាមន្ទីរពាក់ព័ន្ធទទួលបានបទពិសោធន៍ថ្មីក្នុងការប្រមូលទិន្នន័យ តាមរយៈការប្រើប្រាស់ប្រភពទិន្នន័យផ្សេងៗដូចជា ជំរឿន អង្កេត ដើម្បីធ្វើការគណនា បកស្រាយវិធីសាស្ត្រវិភាគ និងសរសេររបាយការណ៍។
ធ្វើនៅខេត្តកោះកុង ចាប់ពីថ្ងៃទី២៣-២៦ ខែមិថុនា ឆ្នាំ២០២៦






