លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងមេភូមិ២ សហការជាមួយលោកស្រី គង់ វាសនា អនុប្រធានសាខា កាកបាទក្រហមស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខនិងនាំយកអំណោយប្រគល់ជូនគ្រួសារសពឈ្មោះ ពៅ រស្មី ភេទស្រី អាយុ ៤០ឆ្នាំ ស្លាប់ដោយសារជំងឺលើសសម្ពាធឈាម នៅភូមិ២ ឃុំប៉ាក់ខ្លង ។
អំណោយរួមមាន អង្ករ ២០គីឡូ ទឹកសុទ្ធ ៤យួរ គ្រឿងឧបភោគ បរិភោគ១កញ្ចប់ ថវិការបស់អនុសាខាកាកបាទក្រហមស្រុកចំនួន ១០០,០០០រៀល និងថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ១០០,០០០រៀលផងដែរ ។
ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៩:០០នាទីព្រឹក






