/ / /

មន្ទីរផែនការខេត្តកោះកុង បានសហការជាមួយ នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS “

មន្ទីរផែនការខេត្តកោះកុង បានសហការជាមួយ នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ” ដល់មន្ត្រីនៃមន្ទីរផែនការ និងមន្ត្រីមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រោយអធិបតីភាព លោក ជា ចាន់តុលា អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណោ វ៉ានឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំមន្ទីរផែនការខេត្តកោះកុង ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិលើជំនាញវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យបានមកពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។

ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    23/06/2026

    រដ្ឋបាលស្រុកបូទុមសាគរ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ពេលព្រឹកនៅឃុំ ថ្មស វត្តថ្មស និងពេលរសៀល នៅឃុំតានូន វត្តភ្នំប្រជៀវឹក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ

  • មន្ទីរបរិស្ថាន/
    23/06/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាដំបូងជាមួយក្រុមហ៊ុន ROYAL GROUP អំពីបច្ចុប្បន្នភាពនៃការរចនាប្លង់គម្រោង នៅសាលប្រជុំ ពាមក្រសោប នៃមន្ទីរបរិស្ថាន

  • ហេង គីមឆន/
    23/06/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំកំណត់ ព្រំប្រទល់ រវាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តពោធិ៍សាត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញចុងភៅCooking

  • មន្ទីរកិច្ចការនារី/
    23/06/2026

    លោក សោម ច័ន្ទតារ៉ា ប្រធានការិយាល័យហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផែនការ និងស្ថិតិ និងលោកស្រី កាយ សារៀម ប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ” វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ” នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    23/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។