លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលដោះស្រាយករណីខ្ចីប្រាក់មិនទាន់សង ស្ថិតនៅភូមិជីខ ឃុំជីខលើ ដែលប្រព្រឹត្តទៅនៅសាលាឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ជាលទ្ធផលភាគីទាំងពីរយល់ព្រមបញ្ចប់វិវាទតាមការសម្របសម្រួលរបស់ក្រុមការងារ។
…………………………
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦










