ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងប្រធានការិយាល័យ ស្ត្រីនិងសុខភាព ស្រ្តីនិងការអប់រំ ព្រមទាំងមន្រ្តី ០២រូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សុខភាពស្រ្តី អាហារូបត្ថម្ភ សម្រាប់ស្រ្តី និងក្មេងស្រី នៅសាលាឃុំតាតៃក្រោម ស្រុកកោះកុង ក្នុងគោលបំណង ដើម្បីជម្រុញអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ អ្នកទ្រទ្រង់សុខភាពភូមិ និងប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងក្មេងស្រីឱ្យយកចិត្តទុកដាក់ទៅលើ អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ និងការទៅទទួលសេវាសុខភាព នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬ ប៉ុស្តិ៍សុខភាព។

















