/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំតាតៃក្រោម

ស្រុកកោះកុង ៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកកោះកុង បានធ្វេីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋ នៅឃុំតាតៃក្រោម ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក សុវណ្ណ ប៊ុនធឿន អភិបាល​ នៃគណៈអភិបាលស្រុកកោះកុង​ នៅ​វត្តពោធិ៍គីរីមនោរម្យ​ ស្ថិតនៅ​ភូមិអន្លង់វ៉ាក់​ ឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​

សមាសភាពអញ្ជើញចូលរួមមាន ៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកអធិការស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំតាតៃក្រោម និងប្រជាពលរដ្ឋប្រមាណ ១៨០ នាក់ ។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រួមជាមួយលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានចូលរួមកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ