នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០នាទីព្រឹក លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពី ការវិភាគមុខងារ ដើម្បីកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នា មុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។ សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំមានលោក លោកស្រីប្រធានការិយាល័យ និងអង្គភាព ទាំង១៣ នៃរដ្ឋបាលក្រុង។
កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំសាលាក្រុង។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកោះកុង៕








