សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង សូមគោរពជូនដំណឹង អំពី កម្មវិធីប្តូរប្រាក់រៀល ចាស់ ទក់ រហែក តាមរយៈការផ្ទេរចូលគណនីរបស់សាធារណជន ដោយមិនគិតកម្រៃសេវា៖
🗓️ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោង៨ព្រឹក – ៣រសៀល)
📍ផ្សារអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង( ស្កេន QR Code ឬចុចលីងដើម្បីមើលទីតាំង https://maps.app.goo.gl/hvQX7Km76L76g7Ub9?g_st=ac )
កម្មវិធីនេះ ក៏មានការចូលរួមសហការពីសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីបើកគណនីជូនបងប្អូន ដោយមិនគិតកម្រៃសេវា និងដោះស្រាយបញ្ហាទាក់ទងការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុ ផងដែរ។
សូមគោរពអញ្ជើញ សាធារណជន ចូលរួមឱ្យបានច្រើនកុះករ 🙏

