រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង​ ចុះល្បាត​ត្រង់ចំណុចភូមិសាស្រ្តភូមិត្រពាំងឈើត្រាវ

មន្ទីរបរិស្ថានខេត្តកោះកុង : ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០​ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំនៅស្នាក់ការស្រុកថ្មបាំង ធ្វើការសហការជាមួយកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំនៅស្នាក់ការអារ៉ែង ចុះល្បាតត្រង់ចំណុចអូរចំរូង ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង​ បាន​ជួបនឹងការកាប់រានដីមួយកន្លែង ដែល​បង្កឡើងដោយ​អញ្ញត្តជនដើម្បីធ្វើជាកម្មសិទ្ធ។ ដូច​នេះកម្លាំងមន្រ្តីឧទ្យានុរក្សរបស់យើងបាន​ចុចយកចំណុចនិយាមការដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុងចាត់វិធានការបន្តដើម្បីស្វែងរកជនសង្ស័យ៕

អត្ថបទទាក់ទង