រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតត្រង់ចំណុចភូមិសាស្រ្តភូមិ​កោះស្រឡៅ

មន្ទីរបរិស្ថានខេត្តកោះកុង : ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០​ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការ​រង​កោះមូលនៃដែន​ជម្រកសត្វព្រៃពាមក្រសោបធ្វើការចុះល្បាតដោយទូក បាន​ប្រទះឃើញ​ការ​បាញ់ថ្នាំ​ពណ៌លើដើមឈើសម្គាល់​ព្រំដី ដែល​បាន​បង្ករឡើងដោយ​អញ្ញត្តជន ត្រង់ចំណុចទីតាំងនៃភូមិសាស្រ្តភូមិ​កោះស្រឡៅ ឃុំកោះកាពិ ស្រុក​កោះកុង​ ខេត្តកោះកុងដូច​នេះ​មន្រ្តីឧទ្យានុរក្សយើងបាន​ធ្វើការ​កោស​លុប​ថ្នាំពណ៌នោះចេញ ហើយកម្លាំងយើងនឹងបន្តឃ្លាំមើលជនសង្ស័យដែល​បានបាញ់ថ្នាំក្នុងគោលបំណងចាប់យកដីតំបន់ការពារដើម្បីយកមកធ្វើជាកម្មសិទ្ធផងដែរ៕

អត្ថបទទាក់ទង