លោក មុយ គួង នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង និងមន្ត្រីឧទ្យានុរក្ស បានចូលរួមកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងពិនិត្យសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលបានដាក់ជូនក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ែន រ័ត្ន រដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពី លោកស្រី អុី នារីនេត អភិបាលរងខេត្តកោះកុង តំណាងមន្ទីរជំនាញជុំវិញខេត្ត លោកអភិបាលរងស្រុកស្រែអំបិល មន្ត្រីការិយាល័យជំនាញ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៩នាក់ (ស្រី ២នាក់)។
ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦






